នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងលេខាធិការដ្ឋានអមគណៈកម្មទាំង១០ព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។